Juventus ​លេង​១​ក្បាច់​ដាច់​ចង្កេះ ​ដូរ​ខ្សែ​ប្រយុទ្ធ យក​ខ្សែ​ការពារ ​ជាមួយ AC Milan

ក្លឹប Juventus ​បាន​ឱ្យ A C Milan ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ  Gonzalo Higuain ​ ​ជា​ថ្នូរ​ទៅ​នឹង​ការ​ខ្ចី​ជើង​ខ្សែ​ការពារ  Leonardo Bonucci  ​១​រដូវ​កាល​ត្រលប់​មក​វិញ។

gonzalo higuain

 

ក្លឹប​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ ​បន្ទាប់​ពី Higuain ​ធ្វើ​តេស្ដ​សុខភាព​ជោគជ័យ។ ​ការ​ទៅ​លេង​នៅ AC Milan ​របស់​គេ​នេះ គឺ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​យូរ។ ជាមួយ​គ្នា​នេះ​ដែរ ​ក្លឹប Juventus ​ក៏​បាន​ខ្ចី​ជើង​ខ្សែ​ការពារ Bonucci ​ដែល​ជា​អតីត​កីឡាករ​របស់​ខ្លួន​១​រដូវ​កាល​មក​វិញ​ផង​ដែរ។ ការ​ផ្ដើម​ដោះដូរ​កីឡាករ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​នេះ ​កើត​ឡើង​ក្រោយ​ពី​វត្តមាន​របស់ Cristiano Ronaldo ​បាន​ទៅ​ដល់​អ៊ីតាលី ដែល​ធ្វើ​ឱ្យ Juventus ​មាន​ខ្សែ​ប្រយុទ្ធ​គ្រប់គ្រាន់ ​មិន​ចាំ​បាច់​ត្រូវ​ការ​កីឡាករ​អាហ្សង់ទីន​ទៀត​ឡើយ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

leonardo bonucci

Higuain  ​ផ្លាស់​ទៅ Juventus ​នៅ​ឆ្នាំ​២០១៦ ​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​អឺរ៉ូ ​បន្ទាប់​ពី​រូបគេ​រក​បាន​៣៦​គ្រាប់​ក្នុង​១​រដូវ​កាល​ឱ្យ​ក្រុម Napoli ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​មក​លេង​នៅ Juventus  ​រូបគេ​បែរ​ជា​ពិបាក​ស្វែង​រក​គ្រាប់​បាល់​ទៅ​វិញ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ។ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ ​ឈ្នះ​ពាន​រាល់​ឆ្នាំ​ជាមួយ​ក្រុម​សេះ​បង្កង់ ​ដោយ​បង្ហាញ​ខ្លួន​បាន​១០៥​ប្រកួត ​ស៊ុត​បាន​៥៥​គ្រាប់ ​ក្នុង​រយៈ​ពេល​២​រដូវ​កាល​នេះ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT