Morata ទម្លាយ​ពី​អារម្មណ៍​ Ronaldo ក្រោយ​ដឹង​ខ្លួន​ត្រលប់​មក​ Juventus

Alvaro Morata បាន​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Juventus និង​ទើប​តែ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​មុខ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​កីឡាករ​អេស្ប៉ាញ​បាន​និយាយ ហើយ​ក្នុង​ចំណោម​នោះ​គេ​ក៏​បង្ហើប​ដល់​អារម្មណ៍​របស់​តារា​ឆ្នើម Cristiano Ronaldo ដែល​ធ្លាប់​ជា​មិត្ត​ចាស់​របស់​គេ​កាល​នៅ Real Madrid ផង​ដែរ។

Morata និយាយ​ថា៖ “Cristiano គាត់​និយាយ​ប្រាប់​ខ្ញុំ ថា​គាត់​រីករាយ​ណាស់​ពេល​ដែល​ដឹង​ថា​ខ្ញុំ​ត្រលប់​មក Juventus ដោយ​តាម​ពិត​ទៅ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ទាំង​ក្នុង​និង​ក្រៅ​ទីលាន”។

បញ្ជាក់​ថា Morata ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid បាន​រយៈ​ពេល ២ ឆ្នាំ ហើយ​នៅ Juventus គេ​ធ្លាប់​ចាយ​ពេល​ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៦។ គ្រា​ជាមួយ​សេះ​បង្កង់​គេ​រក​បាន ២៧ គ្រាប់​និង Assist ១៨ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៩៣ ប្រកួត៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT