Klopp ថា Arsenal ល្អ​ច្រើន តែ​ក្រុម​ខ្លួន​នៅ​តែ​មាន​ឱកាស​ដើម្បី​ឈ្នះ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់

ក្រុម​របស់​លោក Jurgen Klopp នឹង​ត្រូវ​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​នៃ​ក្លឹប​ទាំង​ពីរ ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​លោក Jurgen Klopp ហាក់​បង្ហាញ​ការ​ព្រួយបារម្ភ​ច្រើន​សម្រាប់​ប្រកួត​នោះ តែ​គិត​ថា​ក្រុម​នៅ​តែ​មាន​ឱកាស​ដើម្បី​ឈ្នះ។

លោក Klopp និយាយ​ថា៖ “នៅ​ប្រកួត​បើក​ឆាក Commnunity Shield យើង​ពិត​ជា​មិន​សំណាង ដោយ​ខ្ញុំ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​ជា​ច្រើន​របស់ Arsenal តែ​ខ្ញុំ​នៅ​តែ​គិត​ថា​យើង​អាច​មាន​ឱកាស​នៅ​ប្រកួត​យប់​ថ្ងៃ​ចន្ទ​នោះ”។

លោក​បន្ថែម​ទៀត​ថា៖ “អ្នក​អាច​មើល​ឃើញ​ហើយ​ពី​តុល្យភាព​ដ៏​ល្អ​រវាង​ប្រព័ន្ធ​ការពារ និង​ប្រយុទ្ធ​របស់ Arsenal ដោយ Arteta គេ​ធ្វើ​បាន​ល្អ​ណាស់ ហើយ​ក៏​បាន​ផ្លាស់ប្តូរ​អារម្មណ៍​គ្រប់​យ៉ាង​របស់​កីឡាករ​ក្នុង​ក្លឹប តាម​រយៈ​ការ​បង្ហាញ​នូវ​ជ័យជម្នះ​ពាន FA Cup សម្រាប់​ការ​ប្រកួត​នេះ​ពួក​គេ​ជា​ប្រកួត​ដ៏​លំបាក​មួយ​យ៉ាង​ពិត​ប្រាកដ ១០០ ភាគរយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT