ឆ្លង​ផុត​បរាជ័យ​យប់មិញ Chelsea ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​ខកខាន​កើត​មាន​ ៩ ឆ្នាំ​នៅ PL

ក្លឹប​តោ​ខៀវ Chelsea បាន​បើក​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទល់​ក្លឹប West Bromwich ដោយ​មាន​ឱកាស​តាម​ស្មើ​ ៣-៣ មក​វិញ​កាល​ពី​យប់​មិញ។

ត្បិត​បើ​ខកខាន​ការ​យក​ ៣ ពិន្ទុ តែ​ការ​ដែល​អាច​តាម​ស្មើ​យក​ ១ ពិន្ទុ​មក​វិញ វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់​ទៅ​ហើយ។

តាម​ការ​ចុះ​ផ្សាយ​របស់ Opta បង្ហាញ​ថា Chelsea ​បាន​ប្រែ​ក្លាយ​ជា​ក្រុម​ដំបូង​នៅ Premier League រាប់​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១១ ធ្លាប់​ធ្វើ​បាន​ដោយ​ West Ham នាម​ជា​ក្រុម​ដែល​អាច​ជៀស​ផុត​បរាជ័យ ត្បិត​បើ​របូត ៣ គ្រាប់ (ឬ​ច្រើន​ជាង​នេះ) នៅ​តង់​ទី​មួយ​មុន​ក៏​ដោយ។ រឿង​ដែល​ចៃដន្យ​កាល West Ham ធ្វើ​បាន​នោះ ក៏​ជា​ការ​ប្រកួត​ប៉ះ West Brom នៅ​កីឡដ្ឋាន Hawthorns ដែល​បញ្ចប់​លទ្ធផល ៣-៣ ដូច​គ្នា​ផង​ដែរ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT