AFF U-16៖ កម្ពុជា បានត្រឹមសោកស្តាយចំពោះបរាជ័យទល់នឹងទីម័រម្សិលមិញ

ខណៈដែលក្រុមយុវជនគោព្រៃកម្ពុជា U-16 ត្រូវការ ៣ពិន្ទុជាចាំបាច់ក្នុងប្រកួតទី៣ម្សិលមិញនោះ ប៉ុន្តែត្រូវបានរបូតបាត់ដោយបរាជ័យ ១-២ ទល់នឹងទីម័រខាងកើត និងបណ្តាលឲ្យការប្រជែងយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U-16 Championship 2018 ស្ថិតក្នុងហានិភ័យ ។

ឱកាសដែលរំពឹងថាអាចឈានទៅកាន់វគ្គបន្ត ស្ទើរតែមិនមាននោះឡើយសម្រាប់កម្ពុជា ខណៈបើនៅសល់ ២ប្រកួតទៀតក៏ដោយចុះ ។

មាន ៣ពិន្ទុ ក្នុង ៣ប្រកួតកន្លងមក កម្ពុជា តាមពីក្រោយ ឥណ្ឌូនេស៊ី ៦ពិន្ទុ និងពីក្រោយ មីយ៉ាន់ម៉ា វៀតណាម ៣ពិន្ទុ គ្រាដែលស្មើពិន្ទុគ្នាជាមួយនឹងទីម័រខាងកើត។

២ប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវជួបជាមួយនឹងមីយ៉ាន់ម៉ា ក៏ដូចជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងពូល ។

យុវជន ប៊ុនធឿន ប៊ុនណារ៉ុង និង គី រីណា គឺជាកីឡាករ ដែលរកគ្រាប់ច្រើនជាងគេឲ្យកម្ពុជា ត្រឹមប្រកួតទី ៣នេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT