Ole ​សង្ឃឹម​ថា​ទទួល​បាន​៣​ពិន្ទុ​វិញ ​នៅ​ល្ងាច​នេះ​ដើម្បី​ស្ដា​មុខ​មាត់​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Brighton ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​តែ​ម្ដង ​សម្រាប់​ការ​ប្រកួត​ទី​២​នៅ​ក្របខណ្ឌ English Premier League ​។

ការ​ប្រកួត​បើក​ឆាក​កន្លង​ទៅ​ក្រុម​បិសាច​ក្រហម​បាន​បរាជ័យ​ម្ដង​មក​ហើយ ក្រោម​ថ្វី​ជើង​ក្រុម Crystal  Palace ​ក្នុង​លទ្ធផល​ ៣-១។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​នោះ​ដែរ លោក Ole ​បាន​និយាយ​ថា​ដោយសារ​ប្រមូល​ផ្ដុំ​កីឡាករ​មិន​ទាន់​យល់​ចិត្ត​គ្នា ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​បាន​ល្អ។ តែ​សម្រាប់​ប្រកួត​នេះ​វិញ ​លោក​អាច​អះអាង​ថា​នឹង​ល្អ​ជាង​ប្រកួត​មុន​មិន​ខាន។

​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​រដូវ​កាល​នេះ ​មិន​ទាន់​ទិញ​កីឡាករ​បាន​ច្រើន​នោះ​ទេ ពោល​គឺ​ទើប​បាន van de Beek ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ខ្សែ​បម្រើ​ម្នាក់​ពី​ក្រុម Ajax ​មក។ ​ដោយ​អ្នក​វិភាគ​មើល​ឃើញ​ថា​ក្រុម​នេះ​នៅ​ស្ទើរ​តំបន់​ការពារ​មែនទែន ទើប​បាន​ជា​របូត​គ្រាប់​បាល់​ច្រើន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT