Dortmund ចុច​ឈ្មោះ​អ្នក​ថ្មី​ហើយ​ស្រេច ជៀសវាង​ឃាត់​ចិត្ត Sancho ​លែង​ជាប់

Jadon Sancho នៅ​តែ​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បិសាច​ក្រហម Man Utd ដដែល ព្រោះ​ក្លឹប​ម្ចាស់ដី Old Trafford ហាក់​មិន​បន្ធូរ​ដៃ​ក្នុង​ការ​ចរចា​លើក​នេះ​ទាល់​តែ​សោះ។

តាម​ប្រភព​ពី​អ្នកសារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ប្រសិន​ណា Dortmund របូត Sancho ឲ្យ​ទៅ United ពិត​មែន នោះ​ក្លឹប​នឹង​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ថ្មី​គឺ Isamaila Sarr មក​ចូលរួម​ជំនួស​ភ្លែត​តែ​ម្តង។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ Watford អាច​មាន​តម្លៃ​ខ្លួន​ប្រមាណ ២៤,៥ លាន​អឺរ៉ូ ដែល​នេះ​ជា​តម្លៃ​តិច​ជាង ៤ ដង​ធៀប​នឹង​ការ​គ្រោង​លក់​ចេញ Sancho។ រដូវ​កាល​ចាស់ ២០១៩/២០ កីឡាករ​វ័យ ២២ ឆ្នាំ​រក​បាន ៦ គ្រាប់​និង Assist ៦ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣០ ប្រកួត៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT