Arteta ​បញ្ជាក់​រឿង​មិន​ដាក់ Ozil ​លេង​សោះ​ប៉ុន្មានប្រកួត​មក​នេះ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​នៅ​យប់មិញ​នេះ​។​ក្រុម​កាំភ្លើង​ធំ​បាន​ប្រើប្រាស់​យុវជន​មួយ​ចំនួន​ឱ្យ​លេង​សម្រាប់​ការ​ប្រកួត​ខាង​លើ ប៉ុន្តែ​ក៏​មិន​ប្រើប្រាស់​កីឡាករ Mesut Ozil ​ឱ្យ​បាន​បង្ហាញ​សមត្ថភាព​ដែរ។ ​កត្ដា​មិន​ប្រើប្រាស់​ខ្សែ​បម្រើ​តម្លៃ​ខ្លួន​ថ្លៃ​នេះ ​បាន​ធ្វើ​ឱ្យ​កើត​ចេញ​ជា​សំនួរ​យ៉ាង​ច្រើន។ ​តែ​សម្រាប់​លោក Arteta ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​វិញ ​បាន​ឆ្លើយ​យ៉ាង​ស្រួល​ថា ​ការ​ជ្រើសរើស​កីឡាករ​លេង​របស់​លោក គឺ​សំអាង​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​កីឡាករ​ប៉ុណ្ណោះ។

អ្នក​ចាត់ការ Arteta ​បាន​និយាយ​ទៀត​ថា​៖ “​ក្រុម​យើង​កំពុង​វិវត្ត​ទៅ​មុខ។ ​អ្នក​អាច​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​ខិតខំ​នោ​ពេល​នេះ។ យើង​ចង់​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ឡើង​ទៅ​មុខ​មួយ​កម្រិត​ទៀត។ ​ខ្ញុំ​ជ្រើសរើស​កីឡាករ​ទៅ​តាម​ស្ថានភាព​កម្រិត​លេង​របស់​ពួកគេ។ ​មិន​មែន​តែ Mesut ​មួយ​ទេ​ដែល​ពិបាក ​កីឡាករ​ដទៃ​ទៀត​ក៏​ពិបាក​ក្នុង​ការ​ទទួល​បាន​នាទី​លេង​ដូច​គ្នា។ ​ម្នាក់​ៗ​សុទ្ធ​តែ​ខិតខំ​ដើម្បី​បាន​ឱកាស​លេង”៕


ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT