ប្រធាន​ក្លឹប At ​ថា Man City ធ្លាប់​ឲ្យ ៩៩ លាន​ដុល្លារ តែ​ខ្លួន​បដិសេធ​មិន​លក់​ម្នាក់​នេះ​ឲ្យ

ក្លឹប Atletico Madrid បាន​បដិសេធ​សំណើ​នៃ​ការ​ចង់​បាន​ខ្សែ​ការពារ Jose Gimenez ពី​ក្លឹប Manchester City ត្បិត​បើ​ទទួល​បាន​ទឹក​ប្រាក់​នៃ​ការ​ផ្ទេរ​ប្រមាណ ៧៨ លាន​ផោន​ឬ​ខ្ទង់ ៩៩ លាន​ដុល្លារ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្លឹប Atletico គឺ​លោក Enrique Cerezo។

Gimenez ជា​កីឡាករ​មាន​វ័យ ២៥ ឆ្នាំ ដែល​នៅ​មាន​គុណភាព​សម្រាប់​តំបន់​ការពារ ហើយ At Madrid ហាក់​មិន​បើក​ផ្លូវ​ឲ្យ​រូប​គេ​ចាកចេញ​ពី​ទឹកដី Wanda Metropolitano ទាល់​តែ​សោះ។

គួរ​បញ្ជាក់​ថា រដូវ​កាល ២០១៩/២០ បង្ហាញ​ខ្លួន​ឲ្យ At Madrid ២៧ ប្រកួត Assist បាន ១ គ្រាប់។ សព្វថ្ងៃ​គេ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អេស្ប៉ាញ​ដល់​ឆ្នាំ ២០២៣។ កន្លង​ទៅ​ថ្ងៃ​ចន្ទ​នេះ​គេ​ទើប​តែ​តេស្ត​ឃើញ​ថា Gimenez មាន​ផ្ទុក​វីរុស COVID-19 ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT