ផ្លូវការ! ​Semedo ​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Wolves ​ហើយ​

ខ្សែ​ការពារ Nelson Semedo ​បាន​សម្រេច​ការ​ផ្ទេរ​ចេញ​ពី​ក្រុម FC Barcelona ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Wolves ​នៅ​អង់គ្លេស​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៤០​លាន​អឺរ៉ូ។ក្រុម Wolves ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រមូល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ច្រើន​មែនទែន។ ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ ​ក្នុង​ក្រុម​មាន​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​១០​នាក់​ទៅ​ហើយ បើ​បូក​ទាំង​អ្នក​ចាត់ការ​ទៀត គឺ​១១​នាក់​ល្មម​តែ​ម្ដង។ Semedo ​ដែល​ជា​កីឡាករ​ចុង​ក្រោយ​គេ​នេះ ​ចុះ​កុងត្រា​ជាមួយ​ក្រុម​នេះ​ដល់​ឆ្នាំ​២០២៣ ​ហើយ​មាន​លក្ខខណ្ឌ​បន្ថែម​២​ឆ្នាំ​ទៀត​ផង​ដែរ។

​លោក Nuno Espirito Santo ​អ្នក​ចាត់ការ​ក្រុម Wolves ​នៅ​រដូវ​កាល​នេះ​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ក្រុម​៥​នាក់​មក​ហើយ។ ដោយ​៤​នាក់​កន្លង​មក​រួម​មាន ​Fabio Silva, Fernando Marcal, Vitor Ferreira ​និង ​Ki-Jana Hoever៕


ប្រភព៖ Skysport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT