ច្បាស់​ហើយ Suarez ​ផ្លាស់​ទៅ​លេង​នៅ AT Madrid ​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Atletico Madrid ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​។ដោយសារ​តែ​លោក Koeman ​មិន​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ទើប​បាន​ជា​ក្រុម Barcelona ​ត្រូវ​តែ​លក់​រូបគេ​ចេញ​ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ទៀត។ ​ក្លឹប​ចង់​ឱ្យ Suarez ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ផង ប៉ុន្តែ​សំណាង​វិញ AT Madrid ​យល់​ព្រម​ទិញ​រូបគេ​ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ។ ​ក្នុង​ការ​ទៅ​លេង​នៅ AT Madrid ​នេះ​ដែរ Suarez ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​៩​លាន​អឺរ៉ូ​ក្នុង​១​រដូវ​កាល​។

​​Suarez ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​តាំង​ពី​ឆ្នាំ​២០១៤ មក ​គ្រា​ដែល​រូបគេ​ផ្ទេរ​ពី Liverpool ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​បាន​២៨៣​ប្រកួត ​និង​រក​បាន​១៩៨​គ្រាប់​ឯ​ណោះ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga ​៤​ដង ​Copa del Rey ​៤​ដង​​និង Champions League ​១​ដង៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT