Riqui Puig មិន​ព្រម​តាម Koeman ស៊ូ​ប្រជែង​បន្ត​ទៀត ដើម្បី​បាន​លេង​នៅ Barcelona

Ronald Koeman បាន​និយាយ​ត្រង់ៗ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា កីឡាករ​វ័យ​ក្មេង Riqui Puig គួរ​តែ​ផ្ទេរ​ទៅ​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​ដទៃ​ណា​មួយ ជា​ជាង​ការ​ឈរ​ជើង​ហើយ​មិន​បាន​លេង​នៅ​ក្លឹប FC Barcelona។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ Puig បាន​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា នឹង​មិន​ចាកចេញ​នោះ​ទេ ពោល​គឺ​បន្ត​ស៊ូ​ប្រជែង​ជាមួយ​កីឡាករ​ឯ​ទៀត ទាំង​ដែល​ស្ថានភាព​បច្ចុប្បន្ន​មិន​អំណោយផល​ក៏​ដោយ។ តាម​របាយការណ៍​ពី​អេស្ប៉ាញ​ថា ឪពុក​ក៏​ដូច​ជា​ភ្នាក់ងារ​រត់ការ​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ផ្ទាល់ បាន​ប្រាប់​ទៅ​ក្លឹប​ហើយ​មិន​ចុះញ៉ម​ព្រម​ចាកចេញ​ពី​ក្លឹប​ស្រួលៗ​ឡើយ។

រំឭក​ថា​នៅ​រដូវ​កាល ២០១៩/២០ រាប់​ទាំង​ការ​លេង​នៅ​ឈុត​តូច/ធំ សម្រាប់​កីឡាករ​អេស្ប៉ាញ​គេ​បង្ហាញ​ខ្លួន​បាន​ ៣៣ ប្រកួត រក​បាន ២ គ្រាប់​និង Assist ៥ លើក​ឲ្យ​ក្លឹប៕ ប្រភព៖ Barcablaugranes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT