Rakitic ថា​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​កាល​នៅ Barca មិនមែន​ជា Messi ឬ Suarez ទេ

អតីត​ខ្សែ​បម្រើ​ក្លឹប Barcelona កីឡាករ Ivan Rakitic បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កាល​នៅ​ទឹកដី Camp Nou លោក​មិន​ធ្លាប់​ជា​មិត្តជិតស្និទ្ធ​អ្វី​នោះ​ទេ​ជាមួយ Lionel Messi និង Luis Suarez ផ្ទុយ​ទៅ​វិញ​គឺ​ជា​លោក​ជិតដិត​ខ្លាំង​ជាមួយ​មិត្ត​រួម​ក្រុម ៤ រូប​ឯ​ទៀត។

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ El Desmarque ​កីឡាករ​សញ្ជាតិ​ក្រូអាត​និយាយ៖ “ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ Messi និង Suarez មិន​ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អ្វី​នោះ​ទេ ដោយ​ខ្ញុំ​ជឿ​ថា​វា​ជា​រឿង​ពិបាក​ការ​ដែល​ស្ថិត​ក្នុង​ក្រុម​មួយ​មាន​កីឡាករ ២៣ ឬ ២៤ នាក់​បែប​នេះ”។

លោក​បន្ត៖ “មិត្ត​ជិតដិត​របស់​ខ្ញុំ​មាន​ដូច​ជា Andres Iniesta, Ter Stegen, Boateng និង Junior Firpo ប៉ុន្តែ​សម្រាប់​អ្នក​ទាំង​ពីរ​ខាង​លើ​ខ្ញុំ​នៅ​តែ​គោរព​ឲ្យ​តម្លៃ​ពួក​គេ ព្រោះ​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ ៦ ឆ្នាំ​មក​ហើយ និង​ជា​កីឡាករ​ដ៏​សំខាន់​ក្នុង​ក្រុម ហើយ​ពិត​ជា​អរគុណ​សម្រាប់​អំពើ​ល្អ​របស់​ពួក​គេ​ជា​ច្រើន​ឆ្នាំ​មក​នេះ”។

គួរ​បញ្ជាក់​ថា Rakitic បាន​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ Barcelona នៅ​ឆ្នាំ ២០១៤ ហើយ​ជ្រើសរើស​ផ្លូវ​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់ Sevilla វិញ​កាល​ពី​ថ្ងៃ​ទី ១ ​កញ្ញា ឆ្នាំ ២០២០ ​នៅ​តម្លៃ​ផ្ទេរ​ចេញ ១,៥ លាន​អឺរ៉ូ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT