Carragher ថា​បន្ទាប់​ពី Ronaldo/Messi គឺ​កីឡាករ​នៅ PL រូប​នេះ​ល្អ​បំផុត​ក្នុង​លោក

Jamies Carragher កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ដល់​ឈ្មោះ​កីឡាករ​មួយ​រូប​នៅ Premier League ដែល​លោក​គិត​ថា​មាន​គុណភាព​លេង​ល្អ​បំផុត​ក្នុង​លោក បន្ទាប់​ពី Lionel Messi និង Cristiano Ronaldo។

នោះ​គឺ Kevin de Bruyne ដោយ​ Carragher បាន​និយាយ​ប្រាប់ Sky Sports ក្រោយ​ចប់​ការ​ប្រកួត​រវាង Man City និង Wolves កាល​ពី​ថ្ងៃ​មុន។

អតីត​ជើង​ចាស់​នៅ​ហង្ស​ក្រហម​និយាយ៖ “De Bruyne នៅ​ពេល​ដែល​យើង​និយាយ​អំពី​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ខ្ញុំ​ដាក់​ឈ្មោះ​របស់​គេ​បន្ទាប់​ពី Messi និង Ronaldo ហើយ​បើ​អ្នក​សួរ​ខ្ញុំ​ថា ចង់​បាន​នរណា​ស្ថិត​ក្នុង​ក្រុម នោះ​ប្រាកដ​ជា​ខ្ញុំ​ជ្រើស​យក Kevin de Bruyne ហើយ”។

លោក​បន្ត​ទៀត​ថា៖ “សមត្ថភាព​នៃ​ការ​បញ្ជូន​បាល់​របស់​គេ​គឺ​ពិត​ជា​ល្អ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​កីឡាករ​ណា​ធ្វើ​បាន​នៅ Premier League”។

រំឭក​ថា កាល​ពី​រដូវ​កាល ២០១៩/២០ កីឡាករ​សញ្ជាតិ​បែលហ្សិក​រក​បាន ១៦ គ្រាប់​និង Assist ២៣ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៤៨ ប្រកួត​ឲ្យ​ក្លឹប Manchester City៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT