ក្លឹប​បាល់ទាត់ ៥ មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ក្នុង​លោក ខណៈ Man Utd ឈរ​លេខ ៣

តើ​អ្នក​គិត​ថា​ក្លឹប​បាល់ទាត់​ណា​មួយ ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​នេះ? បើ​និយាយ​ដោយ​មិន​ប្រើប្រាស់​ទិន្នន័យ ​និង​ការ​ចំណាំ​លឺ​តៗ​គ្នា ការ​យល់​ឃើញ​ក៏​ប្រាកដ​ជា​ចេញ​មក​ខុស​គ្នា​ផង​ដែរ។ ខ្លះ​ក៏​ថា​ជា​ក្លឹប Man Utd ខ្លះ​ថា​ក្លឹប Real Madrid និង​ខ្លះ​ថា​ជា​ក្លឹប Barcelona។

ប៉ុន្តែ​បើ​ផ្អែក​តាម​ទិន្នន័យ​ច្បាស់ការ ដោយ​បូក​បញ្ចូល​តួ​លេខ​អ្នក​គាំទ្រ​ Followerលើ​បណ្តាញ​សង្គម​ទាំង ៣ នៃ​ក្លឹប​នីមួយៗ​មាន​លើ Instagram, Facebook និង Twitter ​លទ្ធផល​ច្បាស់ការ​បង្ហាញ​ដូច​ខាង​ក្រោម៖ (បញ្ជាក់៖ របាយការណ៍​គិត​ត្រឹម​ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២០)

៥) ក្លឹប Chelsea នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស មាន​អ្នក​គាំទ្រ ៨៦,៨ លាន​នាក់


៤) ក្លឹប Juventus នៅ​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី មាន​អ្នក​គាំទ្រ ៩៦,៦ លាន​នាក់


៣) ក្លឹប Man Utd នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស មាន​អ្នក​គាំទ្រ ១៣៥,៨ លាន​នាក់


២) ក្លឹប FC Barcelona នៅ​ក្របខ័ណ្ឌ LaLiga ​របស់​អេស្ប៉ាញ មាន​អ្នក​គាំទ្រ ២៥៤,៧ លាន​នាក់


១) ក្លឹប Real Madrid នៅ​ក្របខ័ណ្ឌ LaLiga របស់​អេស្ប៉ាញ មាន​អ្នក​គាំទ្រ ២៥៩,២ លាន​នាក់៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT