Leeds ​កំពុង​តាម​ទិញ​កីឡាករ​ម្នាក់​ពី Sociedad ​តម្លៃ​២៣​លាន​ផោន​

ក្រុម Leeds United ​កំពុង​ស្វែង​រក​ខ្សែ​ការពារ​បន្ថែម​ទៀត ​ដើម្បី​មក​បំពេញ​កន្លែង​ប្រហោង​របស់​ខ្លួន ដែល​កើត​មាន​ឡើង​២​ប្រកួត​កន្លង​មក​នេះ​។

បើ​តាម​ប្រភព​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា​ក្រុម​របស់​លោក Marcelo Bielsa ​កំពុង​ទាក់ទង​ចង់​បានDiego ​Llorente ​ពី​ក្រុម Real Sociedad ​ក្នុង​តម្លៃ​ខ្លួន​២៣​លាន​ផោន។ ដោយ​តម្លៃ​នេះ ​ក្លឹប​នៅ​អេស្ប៉ាញ​ទំនង​ជា​ព្រម​លក់​ឱ្យ​ហើយ ព្រោះ​ពួកគេ​មាន​កីឡាករ​ដែល​អាច​ជំនួស​ខ្សែ​ការពារ​នេះ​បាន​ហើយ​ដែរ។

​រំលឹក​ដែរ​ថា​ក្រុម Leeds United ​ឡើង​មក​លេង​លីគ​កំពូល​អង់គ្លេស​វិញ​នេះ ឃើញ​ថា​មាន​ទម្រង់​លេង​ប្រយុទ្ធ​ល្អ​ណាស់ ​ប៉ុន្តែ​ស្ទើរ​តំបន់​ការពារ​បន្តិច។ ២​ប្រកួត​កន្លង​មក ​ពួកគេ​របូត​គ្រាប់​បាល់​ដល់​ទៅ​៧​គ្រាប់​ឯ​ណោះ ​ប៉ុន្តែ​ក៏​អាច​រក​គ្រាប់​បាល់​បាន​វិញ​៧​គ្រាប់​ផង​ដែរ។ ​២​ប្រកួត​នោះ ​គឺ​ឈ្នះ​១​និង​ស្មើ​មួយ៕

ប្រភព៖  Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT