ប្រធាន Barcelona ​ថា Suarez ​អាច​ចាកចេញ​ដោយ Free Free ​បាន​

​លោក Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Luis Suarez ​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​បាន ដោយ​មិន​មាន​តម្លៃ​ខ្លួន​ឡើយ បើ​ទោះ​ជា​កុងត្រា​នៅ​សល់​១​ឆ្នាំ​ទៀត​ក៏​ដោយ។

​ក្លឹប​អ្នក​មាន​បុណ្យ ​និង​សាមី​ខ្លួន Suarez ​បាន​សម្រេច​ជា​ផ្លូវការ​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​១​ឆ្នាំ​នោះ​ចោល។ ដូច្នេះ​អតីត​កីឡាករ Liverpool ​រូប​នេះ​អាច​ទៅ​ក្លឹប​ណា​ក៏​បាន ​ឱ្យ​តែ​រូបគេ​ចង់​ទៅ។ ​បច្ចុប្បន្ន AT Madrid ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ ​ហើយ​អាច​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ទៅ​លេង​នៅ​ក្លឹប​ដែល​ដឹក​នាំ​ដោយ​លោក Simeone ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

​ការ​ចាកចេញ​របស់ Suarez ​នេះ​កើត​ឡើង ​ក្រោយ​ពី​លោក Koeman ​អ្នក​ចាត់ការ​ក្រុម​ថ្មី​ចូល​មក ​ហើយ​បញ្ជាក់​រូបគេ​មិន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​ប្រើប្រាស់​នា​រដូវ​កាល​នេះ​ឡើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT