Odegaard ​វិជ្ជមាន Covid-19 ​ត្រូវ​សម្រាក​១០​ថ្ងៃ​

ខ្សែ​បម្រើ​កំពុង​ឡើង​ជើង Martin Odegaard ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​ប្រកួត​ជាមួយ​ក្រុម​Real Sociedad ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​លទ្ធផល​វិជ្ជមាន​នេះ​ដែរ ​នឹង​តម្រូវ​ឱ្យ​រូបគេ​នៅ​ដោយ​ឡែក​រយៈ ពេល​១០​ថ្ងៃ​សិន ​ហើយ​នឹង​ធ្វើ​តេស្ដ​ម្ដង​ទៀត។ ប្រសិន​បើ​លទ្ធផល​ចេញ​មក​អវិជ្ជមាន​កូវីដ​១៩ ​នោះ​រូបគេ​នឹង​អាច​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​បាន​វិញ​ជា​ធម្មតា​។

​រំលឹក​ថា​ការ​ប្រកួត​បើក​ឆាក​កន្លង​ទៅ ​Martin Odegaard ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Real Madrid ​ផង​ដែរ ប៉ុន្តែ​លទ្ធផល​វិញ​មិន​គាប់​ប្រសើរ​ឡើយ ពោល​គឺ​បាន​ត្រឹម​ស្មើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ៕

ប្រភព៖  Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT