Man Utd ​រក​ឃើញ​ជ័យជម្នះ​វិញ ​ក្នុង​ពាន​រង្វាន់ Carabao Cup ​យប់មិញ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម ​ Luton ​ក្នុង​លទ្ធផល ​៣-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​នៅ​យប់មិញ​នេះ​។

ក្រុម​របស់​លោក Ole Gunner Solskjaer ​បាន​ដាក់​កីឡាករ​បម្រុង​ច្រើន​ឱ្យ​បង្ហាញ​សមត្ថភាព ក្រោយ​ពី​បើក​រដូវ​កាល​លេង​ចាញ់ Crystal Palace ​មក។ ​ជា​លទ្ធផល​ឃើញ​ថា​ប្រកួត​នេះ ​ប៉ះ​ក្រោម​នៅ​លីគ​ក្រោម​ពួកគេ​អាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល​គាប់​ប្រសើរ​ដល់​ទៅ ៣-០ ​ឯ​ណោះ ដោយ​៣​គ្រាប់​នោះ​កើត​ចេញ​ពី Mata ​១​គ្រាប់ Rashford ​១​គ្រាប់ និង Greenwood ​១​គ្រាប់។

នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​រដូវ​កាល​ថ្មី ​ក្រោយ​ពី​ក្រុម​លោក Ole ​ខក​បំណង​កាល​នៅ​លីគ​កំពូល ដែល​បើក​ឆាក​មក​ចាញ់​ក្រុម Crystal Palace ​ដល់​ទៅ ​៣-១ ​ឯ​ណោះ។ ​យ៉ាងណាមិញ ​ត្បិត​តែ​យ៉ាង​នេះ​មែន ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នៅ​តែ​មើល​ឃើញ​ចំណុច​ខ្វះខាត​ក្រុម​ដដែល ​ហើយ​ចង់​ឃើញ​តំបន់​ប្រយុទ្ធ​ឱ្យ​មុត​ស្រួច​ល្អ​ជាង​មុន​ទៀត៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT