Sevilla បញ្ចេញ​ឈ្មោះ​ទ័ព​ត្រៀម​តតាំង Bayern នៅ​ពាន Super Cup ​ថ្ងៃ​សុក្រ​នេះ​ហើយ

Sevilla នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​រក​ក្រុម​ឈ្នះ​ពាន UEFA Super Cup នៅ​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ​នៅ​កម្ពុជា) នៅ​ឯ​ទឹកដី​របស់​ប្រទេស​ហុងគ្រី ទល់​ក្លឹប Bayern Munich។

ប៉ុន្មាន​ម៉ោង​មុន​នេះ ក្លឹប​អេស្ប៉ាញ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៥ រូប សម្រាប់​ចូលរួម​ការ​ប្រកួត​ហើយ ដោយ​យើង​មិន​ឃើញ​មាន​កីឡាករ​សំខាន់​ណា​មួយ​បាន​អវត្តមាន​នោះ​ឡើយ។

បញ្ជី​កីឡាករ​ក្រោម​ការ​ដឹកនាំ​របស់​លោក Julen Lopetegui មាន​ដូច​ត​ទៅ៖ Tomas Vaclik, Bono, Javi Diaz, Juan Soriano, Jesus Navas, Alex Pozo, Diego Carlos, Jules Kounde, Sergi Gomez, Sergi Escudero, Marcos Acuna, Fernando, Nemanja Gudelj, Joan Jordan, Ivan Rakitic, Oliver Torres, Franco Vazquez, Oscar Rodriguez, Lucas Ocampos, Suso, Bryan Gil, Munir El Haddadi, Luuk de Jong, Youssef En-Nesyri and Carlos Fernandez៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT