Andy Murray បានបង្ហាញសមត្ថភាពរបស់ខ្លួនបានល្អវិញហើយ ក្រោយជាពីរបួស ដោយយកឈ្នះលើអ្នកវាយកូនបាល់លេខ១អង់គ្លេស Kyle Edmund ៣-០ នៅពានរង្វាន់ Washington Open។
Murray បានធ្លាក់ដល់បាតតារាងចំណាត់ថ្នាក់កីឡាករវាយកូនបាល់ពិភពលោក ក្រោយរងរបួសជាច្រើនខែមក។ យ៉ាងណាមិញ វត្តមានរបស់គេចូលប្រកួតវិញនៅពានរង្វាន់ Washington Open ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ បុរសសញ្ជាតិស្កុតឡែនរូបនេះ បានយកឈ្នះលើអ្នកលេខ១អង់គ្លេស Kyle Edmund ក្នុងលទ្ធផល 7-6 (7-4), 1-6, 6-4 ក្នុងវគ្គ៣២នាក់ចុងក្រោយនៃពានរង្វាន់ខាងលើនេះ។
បុរសមានចំណាត់ថ្នាក់ទី៨៣២នៅលើលោកផ្នែកវាយកូនបាល់នេះ នឹងត្រូវតតាំងជាមួយកីឡាករ Marius Copil នៅជុំបន្ដ។ Murray បានបញ្ជាក់ថារូបគេមានថាមពលគ្រប់គ្រាន់សម្រាប់ប្រកួតឡើងវិញហើយ ក្រោយពីជាពីរបួស និងមានបញ្ហាផ្ទាល់ខ្លួនមួយចំនួនផងនោះ៕ប្រភព៖ DailyMail