សម្ដី​ចាក់​ទឹក​មិន​លិច! Zlatan ថា​ដោយសារខ្លួន​អាយុ ៣៨ បើ​ពេល​នេះ​អាយុ ២០ រក​បាន ៤ គ្រាប់​ធូរ

Zlatan Ibrahimovic ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ ៣៨ ឆ្នាំ​ទៅ​ហើយ នោះ​តែ​បង្ហាញ​ភាព​ប៉ិនប្រសព្វ​នាំ​ផ្លែផ្កា​ឲ្យ​ក្លឹប AC Milan ដដែល។ ប្រកួត​កាល​ប៉ះ Bologna ថ្មីៗ​នេះ កីឡាករ​ស៊ុយអែត​រក​បាន ២ គ្រាប់​ម្នាក់​ឲ្យ​នាំ​យក​ ៣ ពិន្ទុ។

បុរស​ជាប់​រហ័ស​នាម <<លោក​ព្រះ>> និង​ជា​កីឡាករ​ដែល​គេ​ស្គាល់​ថា​ពូកែ​ខាង​អួតអាង បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ទៅ Sky Sport Italia ថា៖ “ខ្ញុំ​មិន​អី​ទេ ខ្ញុំ​កំពុង​តែ​ធ្វើ​ការងារ​ ហើយ​នេះ​ជា​ប្រកួត​ផ្លូវការ​ទី ២ ដោយ​យើង​បាន​យក​ឈ្នះ និង​តាម​ពិត​ទៅ​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ បើ​ខ្ញុំ​អាយុ ២០ ម្ល៉ោះ​ខ្ញុំ​រក​បាន ២ គ្រាប់​ថែម​ទៀត​ហើយ”។

លោក​បន្ថែម​ទៀត​ថា៖ “តែ​យើង​មិន​ទាន់​រួចរាល់ ១០០ ភាគរយ​ទេ ដោយ​យើង​នៅ​មាន​ការ​បង្ក​កំហុស​ខ្លះ​ដែរ​មិន​គួរ​កើត​មាន ប៉ុន្តែ​ថ្ងៃ​នេះ​អ្វី​ដែល​សំខាន់​គឺ​យើង​អាច​យក​ឈ្នះ​ការ​ប្រកួត ហើយ​គោលដៅ​របស់​យើង​គឺ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ឆ្នាំ​ទៅ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT