James មាន​ភាគរយ​ចាកចេញ​ទៅ Leeds ប្រសិន ManU យក​បាន​កីឡាករ​សំខាន់

Daniel James មាន​ភាគរយ​ខ្ពស់​នឹង​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​ទើប​ប្រម៉ូត​ឡើង Leeds United ប្រសិន​ណា Manchester United អាច​សម្រេច​ការ​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ Jadon Sancho មក​ចូលរួម​នៅ​ទឹកដី Old Trafford។

តាម​របាយការណ៍​ពី Daily Star បាន​ចុះ​ផ្សាយ​ថា ក្លឹប Leeds កំពុង​ចាប់​អារម្មណ៍​លើ​ស្លាប​ប្រយុទ្ធ​វ័យ​ក្មេង​របស់ ManU ជា​ខ្លាំង ហើយ​កំពុង​សិក្សា​ពី​ឱកាស​ដែល​អាច​យក​រូប​គេ​មក​ចូលរួម​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ខណៈ​ដែល​ទីផ្សារ​ដោះដូរ​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ៥ ​តុលា អ៊ីចឹង​រឿង​នេះ​នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​អ្នក​គាំទ្រ​កាន់​តែ​ពុះកញ្ជ្រោល​ធ្វើការ​រង់ចាំ​អុត​មើល​ចម្លើយ។ រដូវ​កាល​ចាស់ ២០១៩/២០ James បង្ហាញ​ខ្លួន​ឲ្យ​បិសាច​ក្រហម ៤៦ ​ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៧ លើក៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT