Rakitic ​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រូអាត​ហើយ​

ខ្សែ​បម្រើ Ivan Rakitic ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ហើយ ​ដើម្បី​យក​ពេល​វេលា​ដែល​នៅ​សល់​ពង្រឹង​សមត្ថភាព​ជួយ​ក្រុម Sevilla ​នា​រដូវ​កាល​នេះ​។អតីត​កីឡាករ FC Barcelona ​បាន​និយាយ​ថា៖ “លា​ជម្រើស​ជាតិ​គឺ​ជា​ជម្រើស​មួយ​ដែល​ពិបាក​សម្រេច​ចិត្ត​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ឱ្យ​កីឡាករ​ជំនាន់​ក្រោយ​មក​ជួយ​ក្រុម​ក្រូអាត​ម្ដង​ហើយ។ ខ្ញុំ​រីករាយ​គ្រប់​ប្រកួត​ទាំង​អស់​ដែល​លេង​ឱ្យ​ជម្រើស​ជាតិ ​ហើយ​ខ្ញុំ​និង​ចង់ចាំ​វា​រហូត​ទៅ”។

ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​នេះ ​លេង​ឱ្យ​ជម្រើស​ជាតិ​ក្រូអាត​បាន​១០៦​ប្រកួត ​និង​រក​បាន​១៥​គ្រាប់។ ​Rakitic ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឱ្យ​ល្អ​បំផុត​នៅ​ឆ្នាំ​២០១៨ ​ក្នុង​ពាន​រង្វាន់ World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី ​ដោយ​កាល​នោះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​តែ​ចាញ់​បារាំង​ក្នុង​លទ្ធផល ​៤-២៕


ប្រភព៖ www.aa.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT