Real Madrid ​អាច​យក Cavani ​បាន ​បើ​ព្រម​ឱ្យ​ប្រាក់​ឈ្នួល​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​

ក្រុម Real Madrid ​អាច​យក Edinson Cavani ​បាន​នា​រដូវ​កាល​នេះ ដោយ​មិន​មាន​តម្លៃ​ផ្ទេរ​ឡើយ ប្រសិន​ណា​បើ​ពួកគេ​យក​ព្រម​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ ​ហើយ​កុងត្រា​​ឱ្យ​២​ឆ្នាំ។ខ្សែ​ប្រយុទ្ធ​ Cavani ​បាន​អស់​កុងត្រា​ជាមួយ​ក្រុម PSG ​ជា​ច្រើន​ខែ​មក​ហើយ ​និង​មិន​ទាន់​មាន​ក្លឹប​ទៅ​លេង​នៅ​ទេ។ រូបគេ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ស្រុក​កំណើត ប្រទេស​អ៊ុយរុយហ្គាយ​សិន ​ដើម្បី​ចរចា​ស្វែង​រក​ក្លឹប​ថ្មី​លេង។

ក្នុង​នោះ​ដែរ ​Cavani ​ទំនង​ជា​ចង់​មក​លេង​នៅ​ក្រុម Real Madrid ​ច្រើន ប្រសិន​ណា​បើ​ក្លឹប​អេស្ប៉ាញ​នេះ​យល់​ព្រម​ឱ្យ​រូបគេ​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ ​អម​ជាមួយ​កុងត្រា​២​ឆ្នាំ ​នោះ​ច្បាស់​ណាស់​ការ​មក​ចូល​រួម​ប្រាកដ​ជា​កើត​មាន​ឡើង​មិន​ខាន។​ត្បិត​តែ​យ៉ាង​នេះ​ក្ដី​ Juventus, Roma, Gremio ​និង ​Benfica  ​ក៏​កំពុង​ទាក់ទង​រូបគេ​ផង​ដែរ​ ព្រោះ​ឱ្យ​តែ​ចរចា​សាមី​ខ្លួន​ត្រូវ ​ពួកគេ​អាច​យក​បាន​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​នេះ​ទៅ​ហើយ៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT