Morata ​ទៅ​ដល់​អ៊ីតាលី​ហើយ ​ដើម្បី​ចូល​រួម​ជាមួយ Juventus ​

​ខ្សែ​ប្រយុទ្ធ Alvaro Morata ​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ហើយ ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​ពី​ក្រុម Atletico Madrid ​។​ដោយសារ​តែ​មិន​អាច​យក Suarez ​បាន ​ក្រុម Juventus ​ក៏​បាន​ស្នើ​ខ្ចី​ជើង​កីឡាករ Morata ​ពី​ក្រុម AT Madrid ​វិញ​។ ជា​លទ្ធផល​ពួកគេ​អាច​ទិញ​ជើង​កីឡាករ​អេស្ប៉ាញ​នេះ​បាន ​ក្នុង​តម្លៃ​១០​លាន​អឺរ៉ូ​ក្នុង​១​រដូវ​កាល ​ជាមួយ​លក្ខខណ្ឌ​អាច​ទិញ​យក​ដាច់​បន្ទាប់​ពី​ចប់​កុងត្រា​ខ្ចី​ជើង​នេះ​ថែម​ទៀត។ ​

Morata ​នឹង​ធ្វើ​តេស្ដ​សុខភាព​នោ​ថ្ងៃ​នេះ ​ហើយ​ថ្ងៃ​ស្អែក​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ Juventus ​តែ​ម្ដង។ ​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​នេះ ​ធ្លាប់​លេង​ឱ្យ​ក្រុម Juventus ​ម្ដង​ហើយ ​ប៉ុន្តែ​ត្រូវ​ក្រុម Real Madrid ​យក​ទៅ​វិញ ​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ AT Madrid ​នេះ​។ ​ដោយ​ឡែក​រដូវ​កាល​នេះ ​រូបគេ​ក៏​ត្រលប់​មក​លេង​នៅ​អ៊ីតាលី​ម្ដង​ទៀត ​ដោយ​សហការ​គ្នា​ជាមួយ Ronaldo ​ម្ដង៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT