Pirlo ​ថា​នឹង​ឱ្យ Ronaldo ​សម្រាក​ខ្លះ​រដូវ​កាល​នេះ ​មិន​អាច​លេង​រហូត​ទេ​

​Andrea Pirlo ​បាន​ដឹក​នាំ​ក្រុម Juventus ​បើក​រដូវ​កាល​ដំបូង ​យក​ឈ្នះ​លើ​ក្រុម​ Sampdoria ​ក្នុង​លទ្ធផល ៣-០ ​ដោយ Cristiano Ronaldo ​រក​បាន​១​គ្រាប់​ផង​ដែរ។​Pirlo ​ដឹក​នាំ​ក្រុម​ដំបូង​នេះ ឃើញ​ថា​ដំណើរការ​យ៉ាង​រលូន ​ហើយ​សមាជិក​ក្រុម​ក៏​លេង​សហការ​គ្នា​បាន​ល្អ​ផង​ដែរ។ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍ អ្នក​ចាត់ការ​ថ្មីថ្មោង​រូប​នេះ ​ក៏​បាន​ចេញ​មុខ​មក​អះអាង​ពី​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​ស្នូល Ronaldo ​ផង​ដែរ។ ​Pirlo ​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ ​លោក​នឹង​ឱ្យ Ronaldo ​សម្រាក​ខ្លះ ​មិន​លេង​គ្រប់​ប្រកួត​នោះ​ទេ។

អតីត​វីរបុរស​បាល់ទាត់​អ៊ីតាលី​រូប​នេះ ​អះអាង​ថា​៖ “ប្រសិន​បើ​មាន​ប្រកួត​ដែល​មិន​សូវ​សំខាន់ ​យើង​នឹង​ឱ្យ​គាត់​សម្រាក​ខ្លះ។ ​គាត់​បាន​ដឹង​ពី​កាយ​សម្បទា​របស់​គាត់​ច្បាស់​ណាស់ ​ដូច្នេះ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​យល់​ពី​យើង។ ជើង​របស់​គាត់​ត្រូវ​ការ​សម្រាក គាត់​នឹង​ឈាន​ដល់​៣៦​ឆ្នាំ​នៅ​រដូវ​កាល​នេះ​ហើយ”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT