Lampard ​ថា​ច្បាស់​ហើយ Kepa ​ប្រកួត​ក្រោយ ​មិន​បាន​លេង​ទេ​

​Frank Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បញ្ជាក់​ថា​អ្នក​ចាំទី Kepa ​នឹង​មិន​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​ប្រកួត​ក្រោយ​ទៀត​នោះ​ទេ។ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Liverpool ​ក្នុង​លទ្ធផល ២- ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​កន្លង​ទៅ​នេះ។ ​២​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​កើត​ឡើង​ដោយ Mane ​រក​បាន​ទាំង​២​គ្រាប់ ​ហើយ​គ្រាប់​ទី​២​វិញ ​ជា​កំហុស​របស់ Kepa ​ដែល​បោះ​បាល់​ទៅ​ប៉ះ Mane ​នៅ​មុខ​ទី​ខ្លួន​ឯង។

​កំហុស​នេះ​ត្រូវ​បាន​លោក Lampard ​អះអាង​ថា​ជា​កំហុស​ដែល​កាត់​ក្ដី​ក្នុង​ការ​ប្រកួត​តែ​ម្ដង។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​នៅ​តែ​គាំទ្រ​ដល់​អ្នក​ចាំទី​របស់​ខ្លួន​ឱ្យ​បន្ដ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត។ ​ខណៈ​ដែល​ការ​ប្រកួត​បន្ទាប់​ខាង​មុខ​នេះ រូបគេ​នឹង​មិន​មាន​ឱកាស​បាន​ចូល​លេង​ទេ ​ដោយ​ក្រុម​ត្រូវ​ដាក់ Willy Caballero ​ជំនួស​វិញ​សិន៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT