Courtois ​ថា​គ្រាប់​បាល់​នឹង​កើត​មាន​នៅ Real Madrid ​សម្រាប់​ប្រកួត​ក្រោយ​ៗ​

​ក្រុម Real Madrid ​បាន​បើក​ឆាក​ប្រកួត​ដំបូង​នៅ​ពាន​រង្វាន់ La Liga ​នា​យប់មិញ​នេះ ​ដោយ​ស្មើ ០-០ ជាមួយ​ក្រុម Real Sociedad ​ប៉ុណ្ណោះ។ការ​ប្រកួត​ដែល​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​យល់​ឃើញ​ថា​ក្រុម Real Madrid ​រដូវ​កាល​នេះ​នឹង​ពិបាក​មិន​ខាន ព្រោះ​ពួកគេ​មិន​មាន​ទិញ​កីឡាករ​ថ្មី​ឡើយ។ ​ដោយ​យក​តែ​កីឡាករ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង ​និង​ប្រើប្រាស់​កីឡាករ​ចាស់​ៗ​មាន​ស្រាប់​នៅ​ក្នុង​ក្រុម​ប៉ុណ្ណោះ ​ក្នុង​ការ​លេង​ការពារ​តំណែង​ជើង​ឯក La Liga ​។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី  ​អ្នក​ចាំទី Courtois ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Real Madrid ​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ដែល​នា​រដូវ​កាល​នេះ ក៏​ព្រោះ​តែ​សមាជិក​ក្រុម​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់។ ​ការ​ប្រកួត​ប៉ះ​ក្រុម Real Sociedad ​មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល​ឡើយ ​ហើយ​លទ្ធផល​ស្មើ​នេះ​ក៏​មិន​អាក្រក់​នោះ​ដែរ៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT