Klopp ​ថា​កីឡាករ​ម្នាក់​នេះ សម​ទទួល​បាន Man of The Match ​ជាង​គេ​យប់មិញ​

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​ពាន​រង្វាន់ English Premier League ​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​បាន​សរសើរ​ដល់​កីឡាករ Fabinho ​ខ្លាំង​មែនទែន ​ដែល​យប់មិញ​នេះ​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​កណ្ដាល។ ​ក្រុម Liverpool ​មាន​កីឡាករ​របួស​នៅ​តំបន់​ការពារ​២​នាក់​កឺ Joe Gomez ​និង ​Joel Matip ​ដូច្នេះ​ហើយ ​អ្នក​ចាត់ការ Klopp ​ក៏​ដាក់ Fabinho ​ឱ្យ​លេង​នៅ​តំបន់​ការពារ​នេះ​វិញ។ ​

​ជា​លទ្ធផល​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​នេះ​លេង​បាន​យ៉ាង​ល្អ​។ តួយ៉ាង​រូបគេ​បាន​បិទ​មួយ​ទល់​មួយ​ជាមួយ​ខ្សែ​ប្រយុទ្ធ Timo Werner ​បាន​ជា​ច្រើន​លើក​ផង​ដែរ​ក្នុង​ការ​ប្រកួត​ដែល​ជួយ​ឱ្យ​ក្រុម Liverpool ​ទទួល​បាន​ជ័យជម្នះ។ ​លោក Klopp ​យល់​ថា​ពាន​រង្វាន់​កីឡាករ​លេង​ល្អ សម្រាប់​តែ​បាន​លើ Fabinho ​នេះ​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT