Zidane ​ប្រាប់​មូលហេតុ​ដែល​មិន​ព្រម​ដាក់ Jovic ឲ្យ​ចូល​លេង ពេល​ស្មើ R.Sociedad យប់មិញ

Real Madrid បាន​បញ្ចប់​លទ្ធផល​ស្មើ ០-០ នៅ​ជំនួប​ជុំ​ទី ១ ទល់​ក្រុម Real Sociedad។ ក្រោយ​ចប់​ការ​ប្រកួត​សំណួរ​មួយ​បាន​ផ្ទុះ​ឡើង ពាក់ព័ន្ធ​នឹង​ការ​ដែល Zinedine Zidane មិន​ព្រម​ដាក់ Luka Jovic ឲ្យ​ចូល​លេង។

Jovic បាន​ត្រឹម​អង្គុយ​បម្រុង​ពេញ ៩០ នាទី ខណៈ​យុវជន​ថ្នាល Marvin Park និង Sergio Arribas បែរ​ជា​ផ្លាស់​មក​ចូលរួម​ការ​ប្រកួត​ជំនួស។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត Zidane ​និយាយ៖ “ដោយសារ​ខ្ញុំ​មិន​ចង់​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង ហើយ​យើង​ត្រូវ​ប្រើប្រាស់​កីឡាករ​សម្រាប់​ការ​លេង​នៅ​តំណែង​ស្លាប នេះ​ហើយ​ជា​អ្វី​ដែល​យើង​ធ្វើ [ជា​ធម្មតា Jovic លេង​ប្រយុទ្ធ​កណ្តាល​ដូច​តំណែង Benzema]។

លោក​បន្ត៖ “ខ្ញុំ​មាន​កីឡាករ​ច្រើន​ណាស់ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​ជ្រើសរើស​ការ​ធ្វើ​បែប​ហ្នឹង មួយ​ផ្សេង​ទៀត​មិន​ថា​ជាមួយ Jovic ឬ​ជាមួយ​កីឡាករ​ដទៃ​ខ្ញុំ​គ្មាន​អ្វី​ប៉ះ​ទង្គិច​ជាមួយ​ពួក​គេ​ទេ ដោយ​សរុប​មក​ខ្ញុំ​គ្រាន់​មិន​ចង់​ប្តូរ​ប្រព័ន្ធ​លេង​ប៉ុណ្ណោះ ទើប​ខ្ញុំ​ប្តូរ​ដាក់​ប្រយុទ្ធ​ស្លាប​ឲ្យ​ចូល​លេង”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT