លោក Pierluigi Collina បានប្រកាសលាឈប់ពីតំណែងប្រធានអាជ្ញាកណ្ដាលនៅ UEFA ហើយ ដោយបញ្ជាក់ថាមានមូលហេតុផ្ទាល់ខ្លួន។
Collina បានកាន់ការងារជាប្រធានអាជ្ញាកណ្ដាលនៅសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប៨ឆ្នាំមកហើយ។ ក្រោយការប្រកាសចាកចេញនេះ លោក Roberto Rosetti នឹងឡើងជំនួសតំណែងរបស់លោកវិញ។ មិនមានហេតុផលឬមូលហេតុច្បាស់លាស់ណាបញ្ជាក់ពីការសម្រេចចិត្តលាឈប់របស់លោក Collina ឡើយ ដោយសាមីខ្លួនគ្រាន់តែបញ្ជាក់ថាមានហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះ។
Roberto Rosetti
បុរសវ័យ៥៨ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថាជាអតីតអាជ្ញាកណ្ដាលយុត្តិធម៍មួយរូប ហើយក៏មិនមានកីឡាករណាម្នាក់មកហានស្រែកតវ៉ាច្រើនចំពោះការកាត់ក្ដីរបស់លោកផងដែរ។ Collina មុនលាឈប់ពីតំណែងលោកក៏បានគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យា VAR ក្នុងការប្រកួតរបស់ FIFA និងចង់ឱ្យ UEFA ប្រើផងដែរ ប៉ុន្តែសំណើរបស់លោកត្រូវបានប្រធាន UEFA បដិសេធ។ ការបដិសេធនេះ ធ្វើឡើងក្រោមហេតុផល ត្រូវការពេលវេលាច្រើនទៀត ទើបខាង UEFA អាចប្រើប្រាស់បច្ចេកវិទ្យានេះបាន៕ប្រភព៖ DailyMail