បើ​ឈ្នះ Chelsea យប់​នេះ Liverpool នឹង​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ

Liverpool ​កំពុង​ដាក់​គោលដៅ​ចង់​យក​ឈ្នះ​ទៅ​លើ Chelsea ជា​ចាំ​បាច់​នៅ​រាត្រី​យប់​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ពួកគេ​នឹង​អាច​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ប្រចាំ​ក្លឹប​ជា​លើក​ដំបូង ដែល​អាច​ឈ្នះ​ប្រកួត​ ២ ជុំ​ដំបូង ចំនួន ៣ រដូវ​កាល​ជាប់ៗ​គ្នា។

កាល​ពី​ជុំ​ទី ១ ហង្ស​បាន​យក​ឈ្នះ​ទៅ​លើ Leeds United ក្នុង​លទ្ធផល ៤-៣ ដែល​ពេល​នោះ Mohamed Salah បំបែក​បាន​គ្រាប់​បាល់ Hat-Trick។

កន្លង​មក​នៅ​រដូវ​កាល ២០១៩/២០ ក្រុម​របស់​លោក Klopp យក​ឈ្នះ​ទៅ​លើ Norwich City និង Southampton នៅ​ពីរ​ជុំ​ដំបូង ខណៈ​រដូវ​កាល ២០១៨/១៩ ឈ្នះ West Ham និង Crystal Palace។

យ៉ាងណាមិញ​សម្រាប់ Chelsea ការ​លេង​នៅ​ទឹកដី Stamford Bridge ក៏​មិន​ងាយ​ឲ្យ​ហង្ស​យក​បាន ៣ ពិន្ទុ​ធូរៗ​នោះ​ដែរ ព្រោះ​កន្លង​មក ១៣ ប្រកួត​ក្នុង​ដី​នៅ PL លេង​មិន​ដែល​ចាញ់​បាន​ត្រឹម​ឈ្នះ ៧ និង​ស្មើ ៦៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT