Chelsea ​ទិញ​បាន​អ្នក​ចាំទី​ថ្មី​ម្នាក់​ទៀត​ហើយ ​តម្លៃ​២៦​លាន​ផោន​

​ក្រុម​តោ​ខៀវ Chelsea ​ទិញ​បាន​អ្នក​ចាំទី​ Edouard Mendy ​ពី​ក្រុម Rennes ​ហើយ​ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន ​ជាមួយ​កុងត្រា​៥​ឆ្នាំ​។

អ្នក​ចាំទី​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ ​បាន​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​តាំង​ពី​សប្ដាហ៍​មុន ប៉ុន្តែ​ដោយសារ​កុងត្រា​មិន​ត្រូវ​គ្នា​តិច​តួច​ក៏​រំសាយ​ចោល​វិញ។ ​ក្រោយ​ពី​ចរចា​គ្នា​មួយ​រយៈ​មក ​ពេល​នេះ​ក្រុម Chelsea ​និង Rennes ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ហើយ ​ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន​។ ​

Mendy ​មក​នឹង​ចូល​រួម​ជាមួយ​ក្រុម ​ហើយ​ជំនួស​តំណែង​របស់ Kepa ​។ ​លោក Lampard ​បាន​ចំណាយ​ប្រាក់​ច្រើន​មែនទែន​នា​រដូវ​កាល​នេះ​លើ​ការ​ទិញ​ដូរ​កីឡាករ។ ​ហើយ​លទ្ធផល​វិញ ឃើញ​ថា​ពួកគេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT