Spurs ​បញ្ជាក់​ថា Bale ​របួស ​ត្រូវ​សម្រាក​ដល់​ពាក់​កណ្ដាល​ខែ​តុលា​

​ក្រុម Spurs ​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​នេះ​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​នឹង​មិន​អាច​បង្ហាញ​ខ្លួន​ជួយ​ក្រុម​បាន​ទេ ​ដោយសារ​តែ​មាន​របួស​ត្រូវ​សម្រាក​ដល់​ពាក់​កណ្ដាល​ខែ​តុលា​ឯ​ណោះ។

ក្រុម Spurs ​បាន​បង្ហាញ​មុខ​កីឡាករ​ថ្មី​របស់​ខ្លួន​២​នាក់​ពី​ក្រុម Real Madrid ​គឺ​ខ្សែ​ប្រយុទ្ធ Gareth Bale ​និង Sergio Reguilon ​។ ​យ៉ាងណាមិញ ​អំឡុង​ពេល​បង្ហាញ​ខ្លួន​នោះ​ដែរ ​ក្រុម Spurs ​បាន​បញ្ជាក់​ថា​ Bale ​មាន​បញ្ហា​របួស​ជង្គង់ ​ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ពី​ទីលាន​រហូត​ដល់​ពាក់​កណ្ដាល​ខែ​តុលា​ឯ​ណោះ។ ដោយ​របួស​នេះ​កើត​ឡើង ​អំឡុង​ពេល​រូបគេ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​វែល។

​Bale ​មក​លេង​ឱ្យ​ក្រុម Spurs ​វិញ​នេះ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​វែង។ ​រូបគេ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​រហូត​ដល់​១៣​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT