Liverpool ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​ហើយ ​តម្លៃ​៤៥​លាន​ផោន​

​ក្រុម​ហង្ស​ក្រហម Liverpool ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Diogo Jota ​ពី​ក្រុម Wolves ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន ​ជាមួយ​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​។

​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​គឺ​ជា​ផ្នែក​មួយ​ដែល​លោក Klopp ​ទិញ​ចូល ​ដើម្បី​មក​ពង្រឹង​ក្រុម​ឡើង​វិញ ​ការពារ​តំណែង​ជើង​ឯក។ ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​ជា​កីឡាករ​ទី​៣​ហើយ​ដែល​ក្រុម Liverpool ​ទិញ​ចូល ​បន្ទាប់​ពី Thiago Alcantara ​ដែល​ទិញ​ពី​ក្រុម Bayern Munich ​មក​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន​។

​Jota ​នឹង​ទទួល​បាន​អាវ​លេខ​២០ ​ដែល​ជា​អាវ​របស់ Adam Lallana ​ធ្លាប់​ពាក់​ពី​មុន​មក។ ​កីឡាករ​រូប​នេះ ​រដូវ​កាល​មុន​រក​បាន​១៦​គ្រាប់​ដែរ ​ឱ្យ​ក្រុម Wolves ​ហើយ​លោក Klopp ​ក៏​ចាប់​អារម្មណ៍​យូរ​មក​ហើយ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT