Ole ​៖ ​កីឡាករ​ទាំង​អស់ ត្រូវ​មើល​កញ្ចក់​ខ្លួន​ឯង ​ក្រោយ​ការ​ប្រកួត​នេះ​

Ole Gunnar Solskjaer ​បាន​អះអាង​ថា​បរាជ័យ​នៅ​យប់មិញ​នេះ ​ក្រុម​កីឡាករ Manchester United ​ទាំង​អស់​ត្រូវ​មើល​កញ្ចប់​ខ្លួន​ឯង ​ថា​តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ការ​ប្រកួត​នេះ​។​ក្នុង​ដី​ខ្លួន​ឯង​នៅ​យប់មិញ​នេះ ​ក្រុម Man Utd ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​៣-១ ឯ​ណោះ។ ​បរាជ័យ​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​អន់​ចិត្ត​ជា​​ខ្លាំង ​ហើយ​កាន់​តែ​ដាក់​សម្ពាធ​ដល់​ក្លឹប​ថែម​ទៀត ​ដើម្បី​ឱ្យ​ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Ole ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​មើល​កញ្ចក់ ​មើល​មុខ​ខ្លួន​ឯង។ យើង​អាច​លេង​ល្អ​ជាង​ការ​ប្រកួត​ថ្ងៃ​នេះ។ ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​ដៃគូ​របស់​យើង​រីក​ចម្រើន​ច្រើន ​ហើយ​យើង​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឱ្យ​បាន​លឿន​ផង​ដែរ។ ​ថ្ងៃ​នេះ​ជា​ទម្រង់​លេង​មួយ​ដែល​កម្រ​កើត​ឡើង​ណាស់”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT