ក្លឹប PSG បានដាក់គោលដៅទិញយកខ្សែបម្រើ N’Golo Kante ឱ្យបាននៅរដូវកាលនេះ បើទោះជាក្លឹប Chelsea កំពុងព្យាយាមបញ្ចុះបញ្ចូលតកុងត្រាថ្មីក៏ដោយ។
មុនរដូវកាលថ្មីចូលមកដល់ក្លឹប Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី កំពុងព្យាយាមរក្សាកីឡាករល្អរបស់ខ្លួន ដោយរៀបចំតកុងត្រាថ្មី ជាមួយ Hazard និង Kante ជាដើម។ បើទោះជាយ៉ាងនេះក្ដី ក្លឹប PSG ដែលបានដាក់គោលដៅយកខ្សែបម្រើបារាំងរូបនេះឱ្យបាននោះ មិនខ្វល់ចំពោះរឿងតកុងត្រានោះឡើយ។
តើយោងតាមកាសែតនៅបារាំង កីឡាករវ័យ២៧ឆ្នាំខាងលើនេះ ជាជម្រើសទី១សម្រាប់ក្រុមអ្នកមាននៅទីក្រុងបារីស។ លោក Thomas Tuchel មើលឃើញចំណុចខ្វះខាតរបស់ក្រុមត្រង់តំបន់បម្រើការពារនេះឯង ដូច្នេះហើយ ការទិញយក Kante បានគឺជារឿងល្អបំផុតសម្រាប់ក្លឹបដើម្បីចូលរួមលេងរដូវកាលថ្មី ជាពិសេសក្នុងពានរង្វាន់ UEFA Champions League តែម្ដង។
ត្បិតតែដាក់គោលដៅយ៉ាងនេះមែន ប៉ុន្តែក្លឹបមិនទាន់បញ្ចេញតម្លៃខ្លួនទិញនៅឡើយទេ។ ដោយអាចនឹងរង់ចាំចម្លើយរឿងតកុងត្រាថ្មីសិន ថាតើកីឡាករព្រមតកុងត្រាថ្មី ឬអត់?ប្រភព៖ dailymail