Man Utd ​បរាជ័យ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ធ្ងន់​ក ៣-១

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ៣-១ នា​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។​ក្រុម​បិសាច​ក្រហម​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ​តែ​បែរ​ជា​មិន​អាច​ស្វែង​រក​ជ័យជម្នះ​បាន​ទៅ​វិញ។ ​ក្រុម​របស់​លោក Ole ​គ្រាន់​តែ​បើក​ឆាក​ប្រកួត​ភ្លាម ​ក័៏​ស្រាប់​តែ​ត្រូវ​ក្រុម Crystal ​នាំ​មុខ​ទៅ​ហើយ ​នៅ​នាទី​ទី​៧ ​ដោយ Townsend ​។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៤ ​ក៏​ស្រាប់​តែ​ Zaha ​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត ​នាំ​មុខ Man Utd ​បាន​ ២-០។

ឈាន​ដល់​នាទី​៨០ van de Beek ​ក៏​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​វិញ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ​ប៉ុន្តែ​៥​នាទី​ក្រោយ​មក ​Zaha ​ដដែល ​ក៏​រក​បាន​គ្រាប់​បាល់​ទី​៣​ឱ្យ​ក្រុម Crystal Palace ​ទៀត។ ចប់​ការ​ប្រកួត Man Utd ​ចាញ់​ប្រកួត​បើក​ឆាក ៣-១៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT