Klopp ​ថា​គ្មាន​អ្នក​ចេញ​ទេ ទោះ​ទិញ​បាន Alcantara ​មក​រួម​ក្រុម​ក៏​ដោយ​

​ក្រុម Liverpool ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ម្នាក់​​មក​រួម​ក្រុម​ហើយ​គឺ Thiago Alcantara ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ​ដោយ​ការ​ប្រកាស​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ឆាប់​ៗ​នេះ​។

​ត្បិត​តែ​ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​មក​ម្នាក់​ទៀត​មែន ​ប៉ុន្តែ​លោក Klopp ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​សមាជិក​ក្រុម​ទាំង​អស់​នឹង​មិន​មាន​នរណា​ម្នាក់​ត្រូវ​ចាកចេញ​នោះ​ទេ។ ​Wijnaldum ​ជា​កីឡាករ​ម្នាក់​ដែល​ក្រុម FC Barcelona ​ចង់​បាន ​ប៉ុន្តែ​បើ​តាម​សម្ដី​របស់​លោក Klopp ​វិញ ​គឺ​រូបគេ​នឹង​មិន​អាច​ចាកចេញ​ទៅ​ណា​ឡើយ ព្រោះ​ក្លឹប​ត្រូវ​ការ​ប្រើប្រាស់​នៅ​ឡើយ។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “ទោះ​បាន Thiago ​មក​ក៏​ដោយ ក៏​មិន​ប៉ះពាល់​ដល់​អនាគត​នរណា​ម្នាក់​ដែរ។ ​គ្មាន​នរណា​ចាកចេញ​ទេ។ ខ្ញុំ​អាច​និយាយ​បាន​ថា​មិន​ប៉ះ​ពាល់​នរណា​ឡើយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT