Juventus ​ជិត​ទិញ​បាន Dzeko ​ពី​ក្រុម Roma ​មក​រួម​ក្រុម​ហើយ​

ក្រុម Juventus ​កាន់​តែ​កៀក​ក្នុង​ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Dzeko ​ពី​ក្រុម Roma ​មក​រួម​ក្រុម​ហើយ ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​។

​ដំបូង​ឡើយ​ក្រុម Juventus ​ចង់​បាន Luis Suarez ​ទេ ​មក​រួម​ក្រុម ​ប៉ុន្តែ​ដោយសារ​ការ​ចរចា​មិន​ទៅ​មុខ ទើប​ពួកគេ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី។ ​Dzeko ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ពួកគេ ​ហើយ​ក្រុម Roma ​ក៏​បាន​យល់​ព្រម​លក់​ឱ្យ​ផង​ដែរ។ ​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា Juventus ​នឹង​ផ្ដល់​កុងត្រា​២​ឆ្នាំ​ដល់​ខ្សែ​ប្រយុទ្ធ​បូស្នី​រូប​នេះ​។

​កុងត្រា​២​ឆ្នាំ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ ​ទទួល​បាន​តម្លៃ​ពលកម្ម​៩​លាន​ផោន​ក្នុង​១​ឆ្នាំ ​ហើយ​ក្រុម Juventus ​ផ្ដល់​ទៅ​ឱ្យ Roma ​សម្រាប់​តម្លៃ​ផ្ដាច់​កុងត្រា​១៥​លាន​ផោន​ផង​ដែរ៕ប្រភព៖​ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT