Setien ​ថា​ខ្លួន​ទើប​ទទួល​បាន​លិខិត​ផ្លូវ​ការ​ពី Barca ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ទេ​

លោក Setien ​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ទើប​តែ​ទទួល​បាន​លិខិត​បណ្ដេញ​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ទេ ខណៈ​ដែល​ប្រធាន​ក្លឹប​និង​ក្លឹប​បាន​ប្រកាស​តាំង​ពី​ចប់​រដូវ​កាល​ភ្លាម​ៗ។

​បន្ទាប់​ពី​ត្រូវ​ក្រុម​អ្នក​មាន​បុណ្យ​ថា​ដេញ​លោក​ចេញ ​គឺ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​បុរស​វ័យ​៦១​ឆ្នាំ​នេះ​មិន​មាន​និយាយ​ស្ដី​អ្វី​ទាំង​អស់។ ​យ៉ាងណាមិញ ​នៅ​ពេល​នេះ ​លោក Setien ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​លោក​ទើប​ទទួល​បាន​លិខិត​ផ្លូវការ​ពី​ក្រុម Barcelona ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ទេ។ ​ដែល​នេះ​មើល​ទៅ ពិត​ជា​មិន​បាន​ឱ្យ​តម្លៃ​លោក​ទាល់តែ​សោះ។

​លោក Setien ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ​អាច​នឹង​រៀប​ចំ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ប្រកាស​មុន​ឡើង​ច្រើន​សប្ដាហ៍ ​មុន​ពេល​ផ្ញើ​លិខិត​ផ្លូវការ​មក​ខ្លួន​បែប​នេះ។ ​លោក នឹង​ផ្ដល់​រឿង​នេះ​ទៅ​មេធាវី​ដើម្បី​ចាត់ការ​តាម​ការ​គួរ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT