វត្តមាន Bale ​នៅ Spurs ​នឹង​ធ្វើ​ឱ្យ Alli ​ត្រូវ​រក​ក្លឹប​ថ្មី​លេង​ហើយ​

ខ្សែ​ប្រយុទ្ធ Dele Alli ​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម Spurs ​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Lokomotiv Plovdiv ​ក្នុង​ពាន​រង្វាន់​ Europa League ។

ការ​មិន​មាន​ឈ្មោះ​នេះ​ដែរ ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​កីឡាករ​រូប​នេះ ​កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ហើយ ព្រោះ​វត្តមាន​របស់ Bale ​មក​រួម​ក្រុម Spurs ​វិញ ​នឹង​ធ្វើ​ឱ្យ​រូបគេ​បាត់បង់​ឱកាស​លេង​មិន​ខាន។ ​ស្រប​ពេល​បច្ចុប្បន្ន​នេះ ​ក៏​មាន​ក្លឹប​មួយ​ចំនួន​ចាប់​អារម្មណ៍​លើ​រូបគេ​ដែរ ​ហើយ​រំពឹង​ថា​នឹង​អាច​ត្រូវ​តម្លៃ​គ្នា ​ឱ្យ​បាន​មុន​រដូវ​កាល​ដោះដូរ​កីឡាករ​បិទ។

Alli ​ក៏​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុម Spurs ​ដើម្បី​ទៅ​ចរចា​ជាមួយ​ក្រុម Real Madrid ​ផង​ដែរ ​ដើម្បី​យក Bale ​មក​វិញ ប៉ុន្តែ​ជាក់​ស្ដែង​លោក Zidane ​បដិសេធ​សំណើរ​នេះ ​ដោយ​មិន​ចង់​បាន​រូបគេ​ទេ។ ​ដូច្នេះ​វា​បាន​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម PSG ​ឯ​ណោះ​ទៅ​វិញ ដែល​កំពុង​ចង់​បាន​រូបគេ​ខ្លាំង​ដែរ៕ប្រភព៖ Daiymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT