Barcelona ​បរាជ័យ​ក្រោម​ថ្វី​ជើង Roma ​៤-២ ​នៅ​ពាន ICC

ក្លឹប FC Barcelona ​នៅ​តែ​មិន​អាច​សងសឹក​ក្រុម Roma ​បាន​ដដែល ​ដោយ​ក្នុង​ពាន​រង្វាន់ ICC ​នៅ​អាមេរិក​នេះ ​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ២-៤ ​។

​នៅ​តង់​ទី​១​ ត្រឹម​២០​នាទី​ដំបូង ​ក្រុម FC Barcelona ​បាន​គ្រប់​គ្រង​ការ​ប្រកួត​នេះ​តែ​ម្ដង ​ដោយ​ធ្វើ​ឱ្យ​ក្រុម Roma ​ស្ទើរ​តែ​គ្មាន​បាល់​លេង​ទៅ​ហើយ។ ពោល​គឺ​ពួកគេ​រក​បាន​១​គ្រាប់​នាំ​មុខ​ត្រឹម​នាទី​៦ ដោយ​កីឡាករ Rafinha ។ យ៉ាងណាមិញ ​ឆ្លង​ផុត​ប៉ុន្មាន​នាទី​មក​ទៀត ​ត្រឹម​នាទី​៣៥ ​ក្រុម Roma ​មាន​ឱកាស​ស្វែង​រក​បាន​គ្រាប់​ស្មើ​វិញ ​ដោយ Shaarawy ​។ ​ដើម្បី​បញ្ចប់​តង់​ទី​១ ​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១។

ចូល​ដល់​តង់​ទី​២ លោក ​Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម Barca ​នៅ​មិន​ទាន់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ភ្លាម​នោះ​ទេ ​ដោយ​ទុក​កីឡាករ​លេង​នៅ​តង់​ទី​១ បាន​លេង​ប​ន្ដ​ទៀត ​ហើយ​ក៏​រក​គ្រាប់​បាល់​បាន​នាំ​មុខ​ទៀត ​ដោយ Malcom ​ត្រឹម​នាទី​៤៩។ ចង្វាក់​លេង​មិន​មាន​ការ​ផ្លាស់​ប្ដូរ ​ក្រុម​ទាំង​សង​ខាង​ក៏​សម្រេច​ដាក់​កីឡាករ​ថ្មី​ចូល​ដូច​គ្នា​នៅ​នាទី​៦០។ ការ​ផ្លាស់​កីឡាករ​ថ្មី​ចូល​នេះ​ហើយ បាន​ធ្វើ​ឱ្យ Roma ​មាន​កម្លាំង​ប្រយុទ្ធ​ថ្មី ​ហើយ​ក៏​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់ រហូត​យក​ឈ្នះ​វិញ ​ក្នុង​លទ្ធផល ៤-២ ​ឯ​ណោះ។

នេះ​ជា​ប្រកួត​ទី​២​របស់​ក្រុម​អ្នក​មាន​បុណ្យ​ហើយ ​ដោយ​ប្រកួត​ដំបូង​ពួកគេ​ប៉ះ​ជាមួយ​ក្រុម Spurs ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​បាល់​ប៉េណាល់ទី។ ​ក្រុម Barcelona ​នៅ​មាន​ការ​ប្រកួត​១​ប្រកួត​ទៀត​ក្នុង​ពាន​រង្វាន់ ICC ​នេះ ​ដោយ​ពួកគេ​នឹង​ប៉ះ​ជាមួយ​ក្រុម AC Milan ​នៅ​ចុង​សប្ដាហ៍​នេះ៕ប្រភព៖ Barcablaugranes

  • Barcelona ​បរាជ័យ​ក្រោម​ថ្វី​ជើង Roma ​៤-២ ​នៅ​ពាន ICC