Zidane បដិសេធ​មិន​យក Dele Alli ព្រោះ​គេ​ធ្លាប់​ប្រើ​ពាក្យ​ក្រអឺតក្រទម​ពេក

Dele Alli បាន​ព្យាយាម​ស្វះស្វែង​ក្នុង​ការ​ចង់​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid ​ជាមួយ​លក្ខខណ្ឌ​ខ្ចី​ជើង​ ប៉ុន្តែ​ទី​បំផុត​អ្នកចាត់ការ​លោក Zinedine Zidane បាន​បដិសេធ​សំណើ​នេះ។

នោះ​ក៏​ដោយសារ​តែ Alli ធ្លាប់​ប្រើ​ពាក្យ​ក្រអឺតក្រទម​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ក្លឹប Real Madrid ៣-១ នៅ​ការ​ប្រកួត​ព្រឹត្តិការណ៍ UEFA Champions League ឆ្នាំ ២០១៧។ នេះ​បើ​តាម​របាយការណ៍​ពី AS បាន​ចុះ​ផ្សាយ។

កាល​នោះ Alli ដែល​គេ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត បាន​និយាយ​ថា៖ “​និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​មិន​អាច​យក​បាន​គ្រាប់​បាល់ Hat-Trick ព្រោះ​ខ្ញុំ​ទទួល​បាន​ឱកាស​យ៉ាង​ងាយ​នៅ​ចុង​ម៉ោង​ពី​ការ​បញ្ជូន​បាល់​ដ៏​ល្អ​របស់ Kieran Trippier”។

ប្រភព​បាន​ឲ្យ​ដឹង​ថា ពាក្យ​នេះ​ហើយ​ដែល Zidane ខឹង​សម្បា​នឹង Alli ជា​ខ្លាំង ហើយ​សម្រាប់​លោក​ផ្ទាល់​លោក​មិន​គិត​ថា​ការ​រក​បាន ២ គ្រាប់​របស់​កីឡាករ​អង់គ្លេស​ជា​សាច់​បាល់​មាន​គុណភាព​ពិត​ប្រាកដ​នោះ​ទេ ព្រោះ​មួយ​គ្រាប់​ជា​បាល់​កៀក Offside និង​មួយ​គ្រាប់​ទៀត​ជា​បាល់ Deflection (ឡង​កីឡាករ​មួយ​ទៀត​មុន​បញ្ចូល​ទី) តែ​ប៉ុណ្ណោះ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT