ប្រធាន​ក្លឹប Inter ថា​មិន​បាន​សូម្បី​តែ​គិត រឿង​ចង់​យក Messi ចេញ​ពី Barcelona

ប្រធាន​ក្លឹប​វ័យ​ក្មេង​របស់​ Inter Milan គឺ​បុរស​ជនជាតិ​ចិន​លោក Steven Zhang បាន​សង្កត់​ធ្ងន់​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក្លឹប​មិនមាន​គោលបំណង​ក្នុង​ការ​ចង់​បាន Lionel Messi នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ​ទេ។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ផ្ទុះ​ចចាមអារ៉ាម​ជា​ខ្លាំង ពាក់ព័ន្ធ​នឹង​ការ​ចង់​ចាកចេញ​របស់ M10 ហើយ​មាន​ទ្រនំ ៣ ដែល​គេ​សង្ឃឹម​ខ្ពស់ ដូច​ជា Inter Milan, Man City និង PSG។

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក Zhang និយាយ​ប្រាប់​សារព័ត៌មាន Corriere della Sera ថា៖ “Messi? យើង​មិន​បាន​សូម្បី​តែ​គិត ដោយ​វា​ជា​ការ​វិនិយោគ​ដ៏​ធំ​មួយ ដែល​មិន​ស្ថិត​ក្នុង​គម្រោងការណ៍​របស់​យើង​ទេ”។

លោក​បន្ត៖ “យើង​មិន​បាន​សូម្បី​តែ​ដាក់​គម្រោង​លើ​រឿង​ហ្នឹង ដោយ​គោលការណ៍​របស់​ក្លឹប​ពេល​នេះ​គឺ​គំនិត​ច្នៃប្រឌិត ការ​ធ្វើ​ផែនការណ៍​ច្បាស់លាស់ កំណើន​ថេរ និង​ភាព​នឹងន​នៃ​សេដ្ឋកិច្ច​ក្លឹប ដោយ​យើង​នឹង​នាំ​ក្លឹប Inter ឲ្យ​ទៅ​ដល់​កម្រិត​ដ៏​ខ្ពស់​មួយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT