កីឡាករ Juventus ទិញ​អស់ ៩០ លាន​អឺរ៉ូ ទី​បំផុត​ចែក​ផ្លូវ​ជាមួយ​ក្លឹប​ជា​ផ្លូវការ​ហើយ!

Gonzalo Higuain កីឡាករ​ដែល​ក្លឹប Juventus ​ចាយ​លុយ​ធំ​ដល់ ៦០ លាន​អឺរ៉ូ​ទិញ​កាល​ពី​ឆ្នាំ ២០១៦ ពេល​នេះ​បាន​ប្រកាស​ពី​ការ​ចាកចេញ​ហើយ។

ទោះ​បី​កុងត្រា​របស់ Higuain នៅ​សេសសល់​មួយ​ឆ្នាំ​ទៀត​ក្តី ប៉ុន្តែ​ក្លឹប​សម្រេច​ចាយ​លុយ​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន។

គួរ​បញ្ជាក់​ថា កីឡាករ​ដែល​ល្ហៀងៗ​អាច​ផ្ទេរ​ទៅ​ទ្រនំ​ថ្មី​នៅ​សហរដ្ឋអាមេរិក​រូប​នេះ រក​បាន ៦៦ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៤៩ ប្រកួត​សរុប​ឲ្យ​សេះ​បង្កង់៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT