ក្ដៅ​ៗ Bale ​ត្រលប់​ទៅ​លេង​នៅ​អង់គ្លេស​វិញ​ហើយ ជាមួយ​ក្រុម Spurs ​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​អង់គ្លេស Bale ​បាន​យល់​ព្រម​ត្រលប់​មក​លេង​នៅ​ក្រុម Spurs ​វិញ​ហើយ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​វែង​។

​ក្រុម Spurs ​បាន​ចរចា​ជាមួយ​ក្រុម Real Madrid ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែរ ​ក្នុង​ការ​យក Bale ​មក​អង់គ្លេស​វិញ។ ​ជា​ចុង​ក្រោយ ​ការ​ផ្ទេរ​មួយ​នេះ​ក៏​សម្រេច​ឡើង ​ដោយ Spurs ​ខ្ចី​ជើង Bale ​ក្នុង​កុងត្រា​រយៈ​ពេល​វែង ​ហើយ​រូបគេ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ​១៣​លាន​ផោន​ក្នុង​១​រដូវ​កាល​នេះ​។

​ខ្សែ​ប្រយុទ្ធ​វែល​ខាង​លើ​នេះ ​បាន​ចាកចេញ​ពី​ក្រុម Spurs ​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​កាល​ពី​៧​ឆ្នាំ​មុន ​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​ផោន។ ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក Zidane ​មិន​បាន​ប្រើប្រាស់​រូបគេ​ឡើយ ​ទើប​បាន​ជា​សាមី​ខ្លួន​ចង់​ចាកចេញ​ទៅ៕ប្រភព៖ Daiymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT