Lewandoski ​ជឿ​ជាក់​ថា Sane ​នឹង​ជួយ Bayern Munich ​ឱ្យ​ល្អ​មួយ​កម្រិត​ទៀត​

ខ្សែ​ប្រយុទ្ធ Robert Lewandowski ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Leroy Sane ​នឹង​ជួយ​ក្រុម Bayern Munich ​ឱ្យ​កាន់​តែ​ល្អ​ឡើង​មួយ​កម្រិត​ទៀត​មិន​ខាន​នា​រដូវ​កាល​នេះ។

​Bayern Munich ​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៣​ឯ​ណោះ​កាល​ពី​រដូវ​កាល​មុន។ ដោយ​ពាន​រង្វាន់​ក្រោយ​គេ​នោះ​គឺ UEFA Champions League ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ១-០ ​និង​មាន​កំណត់ត្រា​ក្នុង​ពាន​នេះ ​ឈ្នះ​គ្រប់​ប្រកួត ​មិន​មាន​ស្មើ​ម្ដង​ណា​ទេ​តាំង​ពី​នៅ​ក្នុង​ពូល​មក។ ​

ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​រដូវ​កាល​មុន​ក៏​ដោយ ក៏​រដូវ​កាល​នេះ​ពួកគេ​មាន​សមាជិក​ថ្មី​មក​រួម​ក្រុម​ម្នាក់​ទៀត​ផង​ដែរ គឺ Leroy Sane ​ដែល​ទិញ​បាន​ក្រុម Manchester City ​មក។ ​កីឡាករ​វ័យ​២៤​ឆ្នាំ​មក​រួម​ក្រុម​នៅ​អាល្លឺម៉ង់​ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន។ វត្តមាន​របស់​គេ​អំឡុង​ពេល​ហ្វឹកហាត់ ​បាន​ធ្វើ​ឱ្យ​រាម​ច្បង Lewandoski ​ជឿ​ជាក់​ថា​នឹង​អាច​ជួយ​ក្រុម​ឱ្យ​កាន់​តែ​ល្អ​ឡើង​មួយ​កម្រិត​ទៀត​មិន​ខាន។ Sane ​ជា​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​និង​ចំណុច​​ពិសេស​ៗ​ជា​ច្រើន៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT