Koeman ​បន្ដ​ដក Suarez ​និង Vidal ​ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​លេង​មិត្តភាព​

​លោក Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មិន​បាន​រាប់​បញ្ចូល​ឈ្មោះ​កីឡាករ Luis Suarez ​និង Arturo Vidal ​ក្នុង​បញ្ជី​ឈ្មោះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​នោះ​ទេ​។

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Girona ​ដើម្បី​ជា​ការ​សាក​កម្លាំង​ជើង​មុន​ចូល​លេង​លីគ La Liga ​វិញ។ ​យ៉ាងណាមិញ ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​លេង​នោះ ​គេ​សង្កេត​ឃើញ​មាន​យុវជន​ចូល​រួម ប៉ុន្តែ​បែរ​ជា​មិន​មាន​វត្តមាន​កីឡាករ​ចាស់​ដូចជា Suarez ​និង Vidal ​នោះ​ទេ។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ត្រូវ​បាន​លោក Koeman ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ប្រាប់​ឱ្យ​រក​ក្លឹប​ថ្មី​លេង​ទៅ​ហើយ។

​នេះ​ជា​លើក​ទី​២​ហើយ ​ដែល Suarez ​និង Vidal ​មិន​មាន​ឈ្មោះ​ដើម្បី​លេង​ឬ​ក្នុង​បញ្ជី​របស់​លោក Koeman ​ឡើយ។ ​ដោយ​បច្ចុប្បន្ន​នេះ ​ពួកគេ​ទាំង​ពីរ​នាក់​កំពុង​ស្វះស្វែង​រក​ក្លឹប​ថ្មី​ហើយ ប៉ុន្តែ​មិន​ទាន់​ត្រូវ​ក្លឹប​ណា​មួយ​នោះ​ទេ។ Suarez ​ចរចា​ទៅ Juventus ​និង Vidal ​ទៅ​លេង​នៅ Inter Milan ៕ប្រភព៖ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT